មកស្គាល់អ្នកគ្រូវ័យក្មេង ដែលកំពុងល្បីពេញបណ្តាញសង្គម Facebook ក្រោយចេញវិដេអូបង្រៀនសិស្ស នៅក្នុងថ្នាក់

កាលពីពេលថ្មីៗនេះមហាជនបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ក្រោយឃើញវិដេអូមួយបង្ហាញពីសកម្មភាពបង្រៀនសិស្សរបស់អ្នកគ្រូវ័យក្មេងម្នាក់នៅក្នុងថ្នាក់។ ថ្ងៃនេះក្រុមការងារយើងសូមបង្ហាញពីអ្នកគ្រូវ័យក្មេងរូបនោះអោយប្រិយមិត្តបានស្គាល់ទាំងអស់គ្នា។

https://www.highperformancegate.com/g3011sbrxz?key=f949ee8499abb92fd008ca4b3c17ef84

អ្នកគ្រូវ័យក្មេងរូបនេះមានឈ្មោះថា ចេង ស្រីស្រស់ គឺជាគ្រូបង្រៀនថ្នាក់ទី១”គ” នៅសាលាបឋមសិក្សាព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកគ្រូ ចេង ស្រីស្រស់ ទទួលបានការចាប់អារម្មណ៍ខ្លាំង ចំពោះវិដេអូបង្រៀនសិស្ស អោយចេះប្រកបអក្សរ ក ជើង “ដ” ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងនោះទៅទៀតគឺអក្សររបស់អ្នកគ្រូ ប្រៀបដូចជាគេចាក់ពុម្ភ។

ក្នុងនោះដែរអ្នកគ្រូ បានរៀបរាប់នៅលើ Facebook របស់ខ្លួនថា៖ “ខ្ញុំរីករាយនឹងចែករំលែកនូវអ្វីដែលខ្ញុំមានទៅអ្នកទាំងអស់គ្នាដោយក្តីស្រលាញ់ សុំទោសនូវរាល់ចំណុចខ្វះខាត ក៏អរគុណដែលផ្តល់កម្លាំងចិត្ត #យកបេះដូងមកធ្វើ”