កុំចេះតែហ៊ាន! គ្រាន់តែរឿងប៉ុណ្ណឹងសោះ ស្រ្តីម្នាក់ហ៊ានយកសម្បកទុរេនមកវាយមុខគ្នាឡើងរបួសពេញមុខ

ថៃ៖ ស្រ្តីជនជាតិថៃម្នាក់ត្រូវបានគេវាយនឹងសម្បកផ្លែទុរេនយ៉ាងដំណំរហូតដល់មានឈាមប្រឡាក់ពេញផ្ទៃមុខជុំវិញបញ្ហារឿងជំពាក់លុយគេមិនសង នេះបើយោងតាមការចុះផ្សយារបស់បណ្តាញសារព័ត៌មាន Next Shark កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ។ ហេតុការណ៍ហិង្សាដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅក្នុងស្រុក Nai Mueng ខេត្ត Uttaradit ភាគខាងជើងប្រទេសថៃ ហើយស្រ្តីរងគ្រោះមានឈ្មោះថា Duangduen ខណៈជនបង្កហេតុគឺជាមនុស្សស្រីម្នាក់ដែលជាម្ចាស់បំណុលរបស់ជនរងគ្រោះ។

https://www.highperformancegate.com/g3011sbrxz?key=f949ee8499abb92fd008ca4b3c17ef84

បើតាមសំដីរបស់ជនរងគ្រោះបានឲ្យដឹងថា គាត់បានខ្ជីលុយជនបង្កហេតុចំនួន ២០,០០០បាត (៥៤៥ ដុល្លារអាមេរិក) ក្នុងរយៈពេលមួយឆ្នាំមកហើយដើម្បីយកមកបើហាងលក់ដូរ ហើយរហូតមកទល់នឹងពេលនេះកើតហេតុនេះបំណុលទាំងដើមទាំងការបានកើនដល់ ៧០០,០០០បាត (១៩,០៩០ដុល្លារអាមេរិក)
ខណៈរូបគាត់មិនមានលទ្ធភាពសង់ប្រាក់ទាំងអស់នោះទៅកាន់ម្ចាស់បំណុលវិញទេ។ រឿងរ៉ាវទារលុយជំពាក់នេះហើយដែលបានបង្កឲ្យមានជំលោះ ហើយក៏បន្តកើតមានជាហិង្សាយ៉ាងធ្ងន់ធ្ងរដល់ជនគ្រោះ ខណៈជនបង្កហេតុបានគេចខ្លួនបាត់ក្រោយធ្វើសកម្មភាពវាយតប់លើជនរងគ្រោះរួច៕