មានរឿងអីចេះ!! បុរសជនជាតិកូរ៉េម្នាក់ ដេកស្លា.ប់ក្នុងមុង ដោយមិនដឹងមូលហេតុ!

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ ត្រូវគេមិនឃើញចេញក្រៅផ្ទះរយៈពេល ២ថ្ងៃ ហើយមិត្តភក្តិរបស់គាត់ ដែលជាជនជាតិកូរ៉េដូចគ្នា បានខលរកដែរ តែទាក់ទងមិនបានសោះ។ បន្ទាប់មកបុរសជាមិត្តភក្ដិរូបនោះ បានតាមរកដល់ផ្ទះ លុះពេលទៅដល់បានស្រែកហៅ តែអត់ឮឆ្លើយឡើយ ហើយដោយសារតែមានការងឿងឆ្ងល់ខ្លាំងពេក ក៏បានសម្រេចចិត្តគាស់ទ្វារផ្ទះចូលទៅមើល ស្រាប់តែឃើញបុរសរងគ្រោះ ដេកស្លា.ប់នៅលើគ្រែ ក្នុងមុង នៅជាន់ទី១ ដែលគាត់ស្នាក់នៅ។

https://www.highperformancegate.com/g3011sbrxz?key=f949ee8499abb92fd008ca4b3c17ef84

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងផ្ទះល្វែងលេខ៤៤ ក្នុងបុរីញូវថោន ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ពុំទាន់បញ្ជាក់ប្រាប់ឲ្យដឹងពីអត្តសញ្ញាណរបស់បុរសរងគ្រោះនោះនៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិកូរ៉េប៉ុណ្ណោះ ហើយគាត់បានដេកស្លា.ប់ ស្ថិតក្នុងស្ថានភាពអាក្រាតកាយថែមទៀតផង។ ចំណែកមូលហេតុនៃការស្លាប់ ក៏ពុំទាន់ដឹងនោះដែរ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះភ្លាមៗ រួចបានរាយការណ៍ បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ។

ប្រភពដដែល បានប្រាប់ថា បុរសរងគ្រោះរូបនេះ ពុំបានចេញក្រៅផ្ទះ រយៈពេល ២ថ្ងៃកន្លងមកហើយ។ ចំណែកបុរសជនជាតិកូរ៉េម្នាក់ទៀត ដែលជាមិត្តភក្ដិបានទូរស័ព្ទរកដែរ ប៉ុន្តែទាក់ទងអត់បានសោះ។ រហូតដល់វេលាល្ងាចថ្ងៃទី២៧ ខែកក្កដា មិត្តភក្ដិបានធ្វើដំណើរទៅតាមរកដល់ផ្ទះ ហើយបានស្រែកហៅ តែពុំឮឆ្លើយ ក៏បានសម្រេចចិត្តគាស់ទ្វារផ្ទះចូលទៅមើល។

ប្រភពខាងលើ បាននិយាយទៀតថា ខណៈស្រាប់តែឃើញបុរសរងគ្រោះ ដេកស្លាប់នៅលើគ្រែ ក្នុងមុងលើជាន់ទី១នៃផ្ទះល្វែង ដែលគាត់ស្នាក់នៅបាត់ទៅហើយ ទើបស្រែកឆោឡោ បង្កការភ្ញាក់ផ្អើល។ បន្ទាប់មក បុរសដែលជាមិត្តភក្ដិនោះ បានបិទទ្វារចាក់សោពីខាងក្រៅ រួចរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល និងធ្វើការស្រាវជ្រាវតាមជំនាញតែម្ដង៕ យន់ ស៊ីថា