រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសប៊ុកមួយដែលមាន Kaa Offical បានផុសឃ្លីបវីដេអូចំណងជើងថា “វិប្បដិសារី”។
ដែលបានផុសនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេចន៍ អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផងដែរ។
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានធ្វើការកោះហៅបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន។
បុគ្គលទាំង០៣នាក់រួមមាន៖
១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង)។
២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិល្បៈករ។
៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក៕
<iframe src=”https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcommissariatofphnompenhmuniciplepolice%2Fvideos%2F770102424130669%2F&show_text=0&width=560″ width=”560″ height=”315″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowfullscreen=”true” allow=”autoplay; clipboard-write; encrypted-media; picture-in-picture; web-share” allowFullScreen=”true”></iframe>