គួរប្រុងប្រយ័ត្នខ្លួន! បង្ហាញទំនាយឆ្នាំថ្មីលើមនុស្សប្រុស និង មនុស្សស្រីកើតឆ្នាំខាល ដឹងហើយ

ទេវតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី នឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ខាងមុខនេះ។

ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ

និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពី ជោគជតារាសីប្រចាំ ឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំខាល ដូចខាងក្រោម ៖

– បើជាមនុស្សប្រុស ឆ្នាំខាល ទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតារបស់អ្នក

ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និង ប្រឹងរម្ងាប់ចិត្តទប់ទល់ និង អធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬ កិច្ចការយ៉ាងណាៗដោយសេចក្ដីឧស្សាហ៍ និង ស្វាហាប់

ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណោះ។

– បើជាមនុស្សស្រី ឆ្នាំខាល ទំនាយថា ៖

ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់ នឹងបានលាភធំ តែមុននឹងកើតលាភផល ត្រូវបាត់បង់ ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះ ត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក។

បន្ទាប់ពីនោះទៅ អ្នកត្រូវបានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឱ្យបានល្អ ក្រែងមានជំងឺ តម្កាត់ខ្លះផង៕

Related Articles

Latest Articles