ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គោលដៅសំខាន់នៃដំណាក់កាលទីមួយនៃ “ប្រតិបត្តិការពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវបានបញ្ចប់ដោយជោគជ័យ។
ការបញ្ចប់ដំណាក់កាលទី ១ នេះគឺសំដៅលើ ៩៣ ភាគរយនៃទឹកដីខេត្ត Luhansk ត្រូវបានរំដោះដោយសាធារណរដ្ឋប្រជាមានិត Luhansk (LNR)
ខណៈដែលសាធារណរដ្ឋប្រជាមានិត Donetsk (DNR) បានកាន់កាប់ជាង ៥៤ ភាគរយនៅក្នុងខេត្ត Donetsk។
ក្រសួងបាននិយាយថា “យើងក៏បានផ្តល់ទាហានដល់ថ្នាក់ដឹកនាំនៃ LNR និង DNR ដើម្បីឲ្យពួកគេជួយការពារទឹកដីមួយនេះដោយខ្លួនឯង”។
ទន្ទឹមនោះសារព័ត៌មាន RIA បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីនឹងនៅតែបន្តប្រតិបត្តិការរបស់ខ្លួនរហូតដល់សម្រេចបាននូវគោលដៅដែលបានកំណត់ដោយប្រធានាធិបតី វ្លាឌីមៀ ពូទីន។
គួររម្លឹកថា រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈនៅក្នុង “ប្រតិបត្តិការពិសេស”
របស់ខ្លួនដើម្បីធ្វើឲ្យសមត្ថភាពយោធារបស់តំបន់ភាគខាងត្បូងចុះខ្សោយ និងដកមនុស្សចេញពីតំបន់ដែលហៅថា “អ្នកជាតិនិយមដ៏គ្រោះថ្នាក់”។
ស្របពេលជាមួយគ្នានោះ កងកម្លាំងអ៊ុយក្រែនបានបង្កើនការទប់ទល់យ៉ាងតឹងរ៉ឹងចំពោះការលុកលុយនេះ ហើយលោកខាងលិចបានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើរុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំឲ្យដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន៕