សឹងតែមិនគួរឱ្យជឿ!! ពី ស្ដ្រី ធា ត់ ត្រូវបានគេមើ ល ងា យ វិវត្ដន៍ខ្លួនក្លាយជា បវរកញ្ញាត្រៀមខ្លួន តំណាងឱ្យប្រទេស

Miss Universe Vietnam ជាកម្មវិធីប្រកួតសម្រស់ដ៏ធំមួយក្នុងប្រទេសវៀតណាម។ ចាប់ផ្តើមក្នុងឆ្នាំ 2008 ការប្រកួតនេះបានរកឃើញម្ចាស់ក្សត្រីសម្រស់បួនគឺ Thuy Lam, Pham Huong, H’Hen Nie និង Khanh Van ។

នៅឆ្នាំ 2022 ការប្រលងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 19 ខែមីនាដល់ថ្ងៃទី 17 ខែមិថុនានៅទីក្រុងហូជីមិញនិងខេត្តជាច្រើនទៀត។ បច្ចុប្បន្ននេះ បេក្ខនារីកំពូលទាំង 70 ចូលរួមនៅក្នុងផ្នែក reality TV ។ បវរកញ្ញាថ្មីនឹងឈ្នះសិទ្ធិចូលរួមបវរកញ្ញាចក្រវាលឆ្នាំ២០២២។

បវរកញ្ញាមកពី សកលវិទ្យាល័យពាណិជ្ជកម្មបរទេសនៃទីក្រុងហូជីមិញនាង Huynh Pham Thuy Tien គឺជានារីតែម្នាក់គាត់ដែលធ្លាប់មានទម្ងន់ 90 គីឡូក្រាម ទើបតែបានជាប់ចំណាត់ថ្នាក់លេខ 70 នៃបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ 2022 ដែលបានធ្វើការឆ្លងកាត់នូវវគ្គជម្រុះ ក្នុងចំណោមបេក្ខនារី ៧០នាក់ ។

Thuy Tien មានអាយុ 24 ឆ្នាំ មកពីខេត្ត Dong Thap កម្ពស់ 1.72 ម៉ែត្រ និងជាប់ក្នុង Top 10 Miss Vietnam 2018។ ត្រលប់មកការប្រលងសម្រស់ឆ្នាំនេះ នាងបានបង្ហាញការតាំងចិត្តខ្ពស់ និងទទួលបានពិន្ទុជាមួយនឹងសម្រស់ សម្លេង និងភាសាអង់គ្លេសដ៏មានភាពស្ទាត់ជំនាញ ជាមួយនឹងតុងភាសាបរទេសមួយនេះដ៏អស្ចារ្យ។

ក្នុងពេលរៀននៅវិទ្យាល័យ Thuy Tien មានទម្ងន់ប្រហែល ៩០ គីឡូក្រាម ដែលពេលនោះមានមិត្ដភិក្ដជាច្រើននាក់បាននាំគ្នាធ្វើការចំអកឡកឡើយមកកាន់រូបរាងរបស់នាង ប៉ុន្ដែនាងមិនបានធ្វើការតបតអ្វីនោះឡើយ នាពេលនោះ ។ កំឡុងពេលនាងចូលរៀននៅសកលវិទ្យាល័យ នាងបានព្យាយាមសម្រកគីឡូ ដែលធ្វើឱ្យនាងស្រកអស់ប្រហែល ៣២គីឡូក្រាម និងរក្សាទម្ងន់បច្ចុប្បន្នរបស់នាង ក្នុងនាមជាបវរកញ្ញាមួយរូប។

ខាងក្រោមនេះគឺជាបរវរកញ្ញាដែលនឹងត្រៀមប្រកួតMiss Universe Vietnam 2022៖

Related Articles

Latest Articles