ចេញថ្មីទៀតហើយ! WHOព្រមាន រកឃើញវីរុសថ្មី XE ឆ្លងកាន់តែលឿនជាងអូមីក្រុងBA.2

កុំទាន់ភ្លេចខ្លួនឱ្យសោះ មេរោគថ្មីមិនអស់នៅឡើយទេ បន្ទាប់ពីវីរុសអូមីក្រុងផលិតបានកូនថ្មីមួយទៀតឈ្មោះអូមីក្រុង BA.2 ហើយបានរាតត្បាតពេញពិភពលោក ឥលូវនេះមន្ត្រីសុខាភិបាលអន្តរជាតិបានកំពុងតាមដានមេរោគបំប្លែងថ្មីមួយទៀត ដែលត្រូវបានស្គាល់ថាវីរុស XE ។

យោងតាម លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូលបានឱ្យដឹងថាការរកឃើញបឋមបង្ហាញថាវីរុស XE នេះអាចឆ្លងលឿនខ្លាំងជាង BA.2 រហូតទៅដល់ ១០ភាគរយឯណោះ នេះបើតាមការឱ្យដឹងពី omicronvariant ។

ទន្ទឹមនឹងនេះ យោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកWHO បានឱ្យដឹងថាមេរោគ XE ដែលមានសមត្ថភាពឆ្លងលឿននេះត្រូវបានគេរកឃើញដំបូងបំផុតនៅ ចក្រភពអង់គ្លេស ដែលមានចំនួនឆ្លងរហូតដល់ទៅ៦០០ករណីរួចមកហើយ។

ប្រភពដដែលបានបន្ថែមថា មេរោគថ្មីនេះបានបំប្លែងខ្លួនចេញពីវីរុសអូមីក្រុង BA.1 និងអូមីក្រុង BA.2 ដែលត្រូវបានគេស្គាល់ថា ជាមេរោគបំបាំងខ្លួនដែលកំពុងរាលដាលខ្លាំង ឆ្លងលឿនជាងគេក្នុងសកល។ យ៉ាងណាមិញ ចំពោះករណី XE នេះអាចបណ្ដាលឱ្យមនុស្សស្លាប់ដែលឬទេ អ្នកជំនាញសុខាភាព និងWHO កំពុងតែធ្វើការតាមដានលំអិតបន្ថែមពីការរាលដាលនៃមេរោគថ្មីនេះ៕

Related Articles

Latest Articles